យល់ដឹងពីភាពជាដៃគូនៃអាជីវកម្ម (ភាគ១)

យល់ដឹងពីភាពជាដៃគូនៃអាជីវកម្ម (ភាគ១) មូលហេតុនិងលក្ខខណ្ឌដែលអ្នកគួរតែរកភាពជាដៃគូនៃអាជីវកម្ម ភាពជាដៃគូក្នុងអាជីវកម្មបច្ចុប្បន្នកំពុងដើរតួយ៉ាងសំខាន់ក្នុងបរិយាកាសធុរកិច្ចនាពេលបច្ចុប្បន្ន ដែលលើកទឹកចិត្តដល់សហគ្រិនវ័យក្មេងៗនៅកម្ពុជា ក្នុងការចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួន។ ភាពជាដៃគូពាណិជ្ជកម្មនៅទីនេះគឺ សំដៅទៅលើមនុស្សដែលអ្នកចាប់ដៃគូជាមួយនៅពេលចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម (អាជីវកម្មដំបូង រឺ អាជីវកម្មខ្នាតតូច)របស់អ្នក។ មានការយល់ច្រឡំទូទៅពីមនុស្សជំនាន់ចាស់ ដែលពួកគាត់ភាគច្រើនជឿជាក់ និងមានបទពិសោធមិនល្អ ចំពោះភាពជាដៃគូអាជីវកម្ម ដែលពុំសូវទទួលបានភាពជោគជ័យទេ ព្រោះវាទំនងជានាំឱ្យមានជម្លោះក្នុងភាពជាដៃគូអាជីវកម្ម។ សព្វថ្ងៃនេះភាពជាដៃគូក្នុងអាជីវកម្មមិនមិនដូចពីសម័យមុនទេ ដោយសារតែភាពជាសហគ្រិន និងបរិយាកាសធុរកិច្ចរបស់ ប្រទេសយើងកាន់តែប្រសើរឡើង។ ខ្ញុំនឹងពិភាក្សាអំពីរបៀបទប់ស្កាត់ជម្លោះក្នុងភាពជាដៃគូពាណិជ្ជកម្មនៅចំនុនមួយនៃអត្ថបទនេះ។ ប៉ុន្តែដំបូងខ្ញុំនឹងចាប់ផ្តើមពិភាក្សាអំពីមូលហេតុអ្វី និង លក្ខខណ្ឌណាខ្លះបានជាសហគ្រិនគួរតែមានភាពជាដៃគូនៃអាជីវកម្ម ? ហើយអ្វីដែលជាធនធានទាំងបី ដែលអ្នកត្រូវតែមាន ដើម្បីអោយមានភា...