ឱសថបុរាណ ៣ មុខដ៏អស្ចារ្យសម្រាប់ព្យាបាលបញ្ហាបបូរមាត់ឡើងខ្មៅ
ឡើងខ្មៅលើបបូរមាត់មែនទេ? អាចដោះស្រាយបានជាមួយវិធីព្យាបាលទាំង 3 នេះដែលអាចរកនៅផ្ទះ
ការវិវត្តន៏នៃបបូរមាត់ឡើងខ្មៅ គឺជាបាតុភូតធម្មជាតិមួយហើយអាច ដោះស្រាយបានល្អបំផុតដោយប្រើវិធីព្យាបាលតាមបែបធម្មជាតិ។
ជួនកាលបបូរមាត់ឡើងខ្មៅក៏អាចជាការទទួលមរតកហ្សែនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយភាគច្រើនវាអាចបណ្ដាលមកពី កាំរស្មីយូវី អតុល្យភាពអ័រម៉ូន ជាតិកាហ្វេអ៊ីន ការជក់បារី និងអាយុ ដែលបណ្តាលអោយមានបញ្ហានេះ។ ខណៈពេលដែលការលាបក្រែម លើបបូរមាត់អាចបិទបាំងវាជាបណ្តោះអាសន្ន ប៉ុន្តែអ្នកនៅតែជាមនុស្សម្នាក់ដែលត្រូវរស់នៅជាមួយបបូរមាត់ខ្មៅ នៅពេលដែលអ្នកមិនតុបតែងមុខ។ ពេលនេះយើងនិងបង្ហាញអ្នកពីរបៀបដោះស្រាយ យ៉ាងមានប្រសិទ្ធភាពទៅលើបញ្ហាបបូរមាត់ខ្មៅ។
ឱសថបុរាណ ៣ មុខដ៏អស្ចារ្យសម្រាប់ព្យាបាលបញ្ហាបបូរមាត់ឡើងខ្មៅ
I. Sugar Scrub
ស្ករធ្វើការជាភ្នាក់ងារបំបាត់ក្លិនមិនល្អ និងកម្ចាត់កោសិកាស្បែកដែលងាប់។
1) លាយស្ករ ២ស្លាបព្រា ជាមួយម្សៅស្ករ 3 ស្លាបព្រា
2) ប្រើល្បាយដែលបានលាយរួច ទៅលើបបូរមាត់របស់អ្នក ដោយការជូតថ្នមៗ
3) ធ្វើម្តងទៀត ពីរ ឬបីដងក្នុងមួយសប្តាហ៍
II. Lemon Juice
លក្ខណៈពិសេសនៃការលាងសម្អាតរបស់ ក្រូចឆ្មា ធ្វើឱ្យវាមានប្រសិទ្ធភាពក្នុងការកម្ចាត់បញ្ហាបបូរមាត់ខ្មៅ។ ហើយវាក៏ជួយ បំបាត់កោសិកាស្បែកដែលងាប់ដែរ។
1) ច្របាច់ទឹកក្រូចឆ្មារធំមួយ
2) ប្រើម្រាមដៃរបស់អ្នកម៉ាស្សាទឹកក្រូចឆ្មា ទៅលើបបូរមាត់របស់អ្នក
3) ធ្វើបែបនេះជារៀងរាល់ អ្នកនិងទទួលបានលទ្ធផល
III. Honey
ប្រសិនបើបបូរមាត់របស់អ្នកឡើងខ្មៅ ដោយសារតែហេតុផលខាងក្រៅ និងអាយុនោះទឹកឃ្មុំនឹងធ្វើឱ្យវាស្រស់ស្អាតម្តងទៀត។
1) យកទឹកឃ្មុំដាក់ចូលទៅក្នុងចាន
2) លាបវានៅលើបបូរមាត់របស់អ្នក
3) ទុករហូតដល់វាស្ងួត ចាំលាងចេញ
4) ធ្វើបែបនេះ ពីរ ឬបីដងក្នុងមួយសប្តាហ៍
វិធី ៦ យ៉ាងដើម្បីការពារបបូរមាត់របស់អ្នកពីការឡើងខ្មៅ
1) ញ៉ាំទឹកអោយបានច្រើន
2) ប្រើជាតិសំណើមល្អ ៗ ដូចជា Olay Total Effects Day Cream នៅលើបបូរមាត់របស់អ្នករាល់ថ្ងៃ
3) ប្រើឡេការពារកម្តៅថ្ងៃដើម្បីការពារកាំរស្មីយូវី
4) ប្រសិនបើអ្នកជក់បារី សុំឈប់ជក់បារី
5) កុំលិទ្ធបបូរមាត់របស់អ្នកញឹកញាប់ពេក
6) ជ្រើសរើសក្រែមលាបបបូរមាត់ របស់អ្នកអោយបានត្រឹមត្រូវ
Reference: www.rewardme.in
Comments
Post a Comment