៧ វិធីគួរអោយចាប់អារម្មណ៍ដើម្បីអោយក្លៀកសដែលអាចធ្វើបាននៅផ្ទះ


យើងមិនណែនាំអោយអ្នកទាំងអស់ប្រើប្រាស់ក្រែម ដែលធ្វើឱ្យក្លៀករបស់អ្នកសនោះទេ។ ផ្ទុយទៅវិញសូមសាកល្បងប្រើឱសថបុរាណមួយចំនួនដូចខាងក្រោម

  1.   Potato(ដំឡូបារាំង)

ដំឡូងបារាំងធម្មតាគឺជាឱសថល្អបំផុតសំរាប់ធ្វើអោយក្លៀកស។

របៀបប្រើប្រាស់

                                  

i.        ជូតចំណិតដំឡូងឆៅដែលទើបកាត់ថ្មីៗនៅលើក្លៀករបស់អ្នក

                                 

ii.        ទុកឱ្យស្ងួតទឹករយៈពេល 10 នាទី

                                

iii.        លាងសម្អាតក្លៀករបស់អ្នកជាមួយទឹកក្តៅឧណ្ហ ៗ

                                

iv.        ធ្វើបែបនេះយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលលឿន។

  2.   Tomato juice(ទឹកប៉េងប៉ោះ)


លក្ខណៈសម្បត្តិអាស៊ីតរបស់ប៉េងប៉ោះមានប្រសិទ្ធភាពក្នុងការលាងសំអាតស្បែក។

របៀបប្រើប្រាស់

                                  

i.        លាបទឹកប៉េងប៉ោះស្រស់ ដែលបានកិនចេញភ្លាមៗទៅលើក្លៀករបស់អ្នក

                                 

ii.        លាងវាចោលបន្ទាប់ពី 20 នាទីក្រោយ

                                

iii.        ធ្វើដូចនេះរាល់ថ្ងៃដើម្បីទទួលបានលទ្ធផល។

  3.   Yogurt (យ៉ាអួ)


ទឹកដោះគោយ៉ាអួ និងទឹកឃ្មុំរួមផ្សំគ្នាដើម្បីជួយ សំអាតស្បែក និងលុបចោលភាពមិនប្រក្រតីដែលបណ្តាលអោយក្លៀកខ្មៅ។

របៀបប្រើប្រាស់

                                  

i.        ធ្វើការលាយទឹកដោះគោយ៉ាអួ 1 ឬ 2 ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ 1 ស្លាបព្រាកាហ្វេ

                                 

ii.        យកវាទៅលៀបថ្នមៗលើក្លៀករបស់អ្នក

                                

iii.        បន្ទាប់ពី 5 ទៅ 10 នាទីលាងសម្អាតវាចេញជាមួយទឹក

                                

iv.        ព្យាយាមធ្វើវា ឡើងវិញជារៀងរាល់ថ្ងៃរហូតដល់អ្នកឃើញលទ្ធផល។

  4.   Lemon(ក្រូចឆ្មា)


ភ្នាក់ងារប្រឆាំង ក្លិនស្អុយ និងប្រឆាំងបាក់តេរី គឺក្រូចឆ្មា ដែលតួនាទីយ៉ាងអស្ចារ្យ នេះជាមូលហេតុដ៏ល្អក្នុង ការធ្វើអោយក្លៀកស។

របៀបប្រើប្រាស់

                                  

i.        ចិតក្រូចឆ្មាស្រស់ ជាបន្ទះរៀងក្រាស់

                                 

ii.        លាបស្ករមួយចំនួននៅលើ បន្ទះក្រូចដែលចិតហើយ

                                

iii.        លាបវាទៅលើក្លៀករបស់អ្នក

                                

iv.        បន្ទាប់ពី 10 ទៅ 15 នាទីលាងជំរះ ឱ្យបានហ្មត់ចត់ជាមួយទឹកក្ដៅឧណ្ហ ៗ

                                 

v.        អ្នកគួរ ធ្វើវាជារៀងរាល់ថ្ងៃដើម្បីទទួលបានលទ្ធផល។

  5.   Cucumber(ត្រសក់)


ត្រសក់គឺជាជម្រើសថ្មីមួយដើម្បីបំបាត់ស្នាមខ្មៅនៅលើក្លៀក។ លក្ខណៈពណ៌សធម្មជាតិរបស់វាធ្វើឱ្យវាក្លាយជាចម្លើយដ៏ល្អឥតខ្ចោះចំពោះរបៀបធ្វើឱ្យក្លៀកស។

របៀបប្រើប្រាស់

                                  

i.        ចិតវាជាបន្ទះ រួចជូតវាទៅលើក្លៀក

                                 

ii.        ទុកឱ្យទឹករបស់វាជ្រាប់ចូលទៅក្នុងស្បែក

                                

iii.        បន្ទាប់ពី 10 នាទី អ្នកធ្វើការលាងសម្អាតវាចេញ

                                

iv.        ធ្វើបែបនេះយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលលឿន។

 

6.  Papaya(ផ្លែល្ហុង)


ផ្

លែល្ហុងគឺជាឱសថ ដ៏ផ្អែមដែលមានក្នុងផ្ទះ ហើយដែលអាចកម្ចាត់សារធាតុខ្មៅនៅលើក្លៀក។ វាមានអង់ស៊ីមធម្មជាតិដែលអាចបំភ្លឺ និងសម្អាតស្បែក។

របៀបប្រើប្រាស់

                                  

i.        កាត់ផ្លែល្ហុងទុំ ហើយយកបំណែកនៃសាច់របស់ទៅលាបនៅលើក្លៀករបស់អ្នក

                                 

ii.        បន្ទាប់ពី 20 ទៅ 30 នាទីលាងសម្អាតវាចេញយ៉ាងហ្មត់ចត់

                                

iii.        ធ្វើបែបនេះ ៣ ទៅ ៤ ដងក្នុងមួយសប្ដាហ៏អ្នកនិងទទួលបានលទ្ធផល។

 

7.    Coconut Oil(ប្រេងដូង)


វីតាមីនអ៊ី ដែលមាននៅក្នុងប្រេងដូង គឺជាអ្នកប្រឆាំង នឹងស្នាមខ្មៅលើក្លៀក។

របៀបប្រើប្រាស់

                                  

i.        ម៉ាស្សា ក្លៀករបស់អ្នកជាមួយប្រេងដូងរយៈពេល 15-20 នាទី

                                 

ii.        លាងសម្អាតវាជាមួយទឹកក្តៅឧណ្ហ ៗ និង លាងសម្អាតម្ដងទៀតជាមួយផលិទ្ធផល ដូចជា Olay Total Effects 7-in-1 Anti-Aging Foaming Face Wash Wash Cleanser

                                

iii.        អ្នកអាចព្យាយាមធ្វើវា 2 ទៅ 3 ដងជារៀងរាល់ថ្ងៃ។


ឥឡូវអ្នកបានដឹងពីរបៀបធ្វើឱ្យក្លៀកស ជាមួយឱសថបុរាណដ៏សាមញ្ញចំនួន 7 របៀបនេះហើយ។

Health And Love

Mr. Rath
Reference: www.rewardme.in

Comments

Popular posts from this blog

យល់ដឹងពីភាពជាដៃគូនៃអាជីវកម្ម (ភាគ១)

តែមានផលប្រយោជន៏ល្អបំផុតសម្រាប់សុខភាពរបស់អ្នក