តែមានផលប្រយោជន៏ល្អបំផុតសម្រាប់សុខភាពរបស់អ្នក

យើងនិងពន្យល់ពីផលប្រយោជន៍ចំពោះសុខភាពរបស់តែខ្មៅនិងតែបៃតង។ ក្រៅពីទឹកជា ទឹកតែគឺជាភេសជ្ជៈដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅលើពិភពលោក។ ជនជាតិអាមេរិកជាង ១៥៨ លាននាក់ផឹកតែក្នុងមួយថ្ងៃ។
ក្រៅពីការទទួលទានភេសជ្ជៈស្រស់នោះតែមានសារធាតុ phytochemical ដែលការស្រាវជ្រាវបានណែនាំថា អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាពិសេសសារជាតិ phytochemicals នៅក្នុងតែបៃតង។ តែបៃតងនិងសារជាតិរបស់វាត្រូវបានប្រើប្រាស់សម្រាប់អ្វីៗគ្រប់យ៉ាង ពីការកែលំអសុខភាពបង្កើនការប្រុងប្រយ័ត្នផ្លូវចិត្ត និងបង្កើនអារម្មណ៍ដើម្បីបន្ថយទម្ងន់ និងរក្សាស្បែកឱ្យមានសុខភាពល្អ។
ខណៈពេលដែលការសន្និដ្ឋានច្បាស់លាស់មិនទាន់ត្រូវបានធ្វើឡើង ការស្រាវជ្រាវមួយបានបង្ហាញថាតែបៃតងអាចបន្ថយ ទ្រីគ្លីសេរីដ(triglycerides) កូលេស្តេរ៉ុលសរុប និងកូលេសស្តេរ៉ុល អាក្រក់ (LDL) ខណៈពេលដែលវាបានបង្កើន HDL (កូឡេស្តេរ៉ូល "ល្អ") បើយោងតាមអ្នកឯកទេសនៅ Academy of Nutrition and Dietetics ធ្វើការបកស្រាយ។ ការពិនិត្យឡើងវិញនៃការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីជំងឺទឹកនោមផ្អែមនិងមេតាប៉ូលីសនៅខែមិថុនាឆ្នាំ 2013 បានបង្ហាញថាការផឹកតែបៃតងអាចជួយការពារជំងឺទឹកនោមផ្អែមប្រភេទទី 2 និងបន្ថយហានិភ័យនៃការធាត់ដែលជាកត្តាគ្រោះថ្នាក់សម្រាប់ជំងឺទឹកនោមផ្អែម។
ការពិតមួយបានបង្ហាញថា អ្នកដែលទទួលទានតែបៃតង 6 ពែងក្នុងមួយថ្ងៃមានការថយចុះហានិភ័យ នៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី 3 (33%) បើធៀបទៅនឹងអ្នកដែលផឹកតិចជាងមួយពែងក្នុងមួយសប្តាហ៍។ ការសិក្សាពីសត្វមួយ ដែលបានចេញផ្សាយកាលពីខែកុម្ភៈឆ្នាំ 2016 នៅផ្នែកជំងឺរលាកសន្លាក់និងឆ្អឹងបានរកឃើញថា EGCG ដែលជាសារជាតិ catechin ដែលសម្បូរនៅកក្នុងតែបៃតងអាចជួយកាត់បន្ថយ ការឈឺសន្លាក់ និងការរលាកដែលបណ្តាលមកពី រលាកសន្លាក់រ៉ាំរ៉ៃ។
តែបៃតង ទទួលបានការគាំទ្រយ៉ាងច្រើនសម្រាប់សុខភាព ប៉ុន្តែតែខ្មៅហាក់ដូចជាផ្តល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ។ តែខ្មៅគឺជាប្រភេទតែមួយគត់ ដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ដែលមានប្រមាណតែ 75 % ប៉ុណ្ណោះ នៃការប្រើប្រាស់តែរបស់ពិភពលោក។ បើយោងតាមអ្នកជំនាញនៅសមាគមបេះដូងអាមេរិក American Heart Association (AHA) បាននិយាយថាការទទួលទានតែខ្មៅជាប្រចាំអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង។ ការស្រាវជ្រាវក៏បានបង្ហាញថា តែខ្មៅអាចជួយពង្រឹងឆ្អឹង និងបន្ថយហានិភ័យនៃជំងឺតម្រងនោមចំពោះស្ត្រី។
ការផឹកតែពណ៌ខ្មៅ និងពណ៌បៃតងធ្វើឱ្យអ្នកបង្កើន បញ្ញាស្មារតី ។ ការប្រើប្រាស់តែទាំងនេះ អាចជួយបន្ថយហានិភ័យ ឬពន្យឺតការវិវត្តនៃជំងឺមហារីក នេះបើយោងតាមវិទ្យាស្ថានជាតិជំងឺមហារីក National Cancer Institute ទោះបីជាកកំពុងតែមានការស្រាវជ្រាវបន្ថែមក៏ដោយ។ តែខ្មៅ និងតែបៃតងក៏អាចបន្ថយហានិភ័យ នៃជំងឺ Parkinson ផងដែរ។ ហើយចំពោះស្ត្រីវាអាចបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកក្រពេញអូវែ។
ផលប្រយោជន៍របស់តែចំពោះសុខភាព
មនុស្សអាចផឹកតែខ្មៅ និងតែបៃតងញឹកញាប់តែ នៅមានតែច្រើនប្រភេទផ្សេងទៀត ក្រៅពីតែ ពីរប្រភេទខាងលើនេះ ហើយតែដទៃទៀតអាចមានឥទ្ធិពលព្យាបាល ជំងឺផងដែរ។ ឧទាហរណ៍ ដូចជា តែខ្ញី និងម្រេចម្រេចត្រូវបានគេគិតថា នឹងជួយបន្ធូរបន្ថយការឈឺចាប់ក្នុងប្រព័ន្ធរំលាយអាហារ។
តែ Chamomil អាចជួយកាត់បន្ថយអាការៈ ជាច្រើនដូចជាភាពតានតឹងមុនពេលគេង។
ក្នុងពេលតំណាលគ្នានេះ ការផឹកតែដែលមិនមានជាតិខ្លាញ់ សូដ្យូម ឬជាតិស្ករ (ដោយអ្នកមិនបន្ថែមអ្វីទាំងអស់) គឺជាជម្រើសមួយ ក្នុងចំណោមជម្រើសភេសជ្ជៈ ដែលមានសុខភាពល្អបំផុត ដែលអ្នកគួរជ្រើសរើស។
ប្រភេទតែ មួយចំនួន ដែលពេញនិយមបំផុតរួមមាន:

- តែបៃតង (Green tea)
- តែខ្មៅ (Black tea)
- តែអូលុង (Oolong tea)
- តែ (Yerba)
- តែស (White tea)
- តែក្រហម (rooibos)
- តែរុក្ខជាតិ (Herbal tea)
- តែផ្លែឈើ (Fruit tea)
- តែ (Rose hip )
- តែឆៃ (Chai)
- តែ Kombucha (តែខ្មៅឬតែបៃតង)
ក្តៅឬត្រជាក់ជាមធ្យោបាយដើម្បីបង្កើនការទទួលទានតែ ហើយក៏មានមធ្យោបាយគួរឱ្យភ្ញាក់ផ្អើលមួយចំនួនក្នុងការប្រើប្រាស់វាដូចរៀបរាប់ខាងក្រោម

- ធ្វើការ លាយតែរបស់អ្នក ជាមួយនឹងឱសថគ្រឿងទេសរុក្ខសាស្ត្រផ្លែឈើនិងគ្រឿងផ្សំផ្សេងទៀត។
- បន្ថែមរសជាតិទៅក្នុង តែទឹកកករបស់អ្នក ជាមួយនិង tea-infused ice cubes។
- ព្យាយាមដុតនំញ៉ាំជាមួយតែ។ នំ Cookie ចៀនប្រផេះ និងនំប៉េស និងម្ទេស ទំពាំងបាយជូរ នឹងជួយឱ្យអ្នកចាប់ផ្តើមបានល្អ។ល។
Comments
Post a Comment