Mindset

ធញ់ធប់និងការងារស្មុគស្មាញ ជីវិតជួបបញ្ហាមិនចេះឈប់? សូមអានអត្ថបទនេះ អ្នកនឹងមានកំលាំងចិត្តវិញ មេរៀនជីវិតរបស់គ្រូបង្រៀនដោយប្រើប្រាស់ក្រឡកែវនិងបាល់កូនហ្គោលមកបង្ហាញ
នេះគឺជាមេរៀនជីវិតដ៏សំខាន់ដែលគ្រូបង្រៀនទស្សនវិជ្ជាម្នាក់បានបង្រៀនសិស្សរបស់គាត់។ គ្រូបង្រៀនបានយកអីវ៉ាន់ទាំងអស់ចេញពីលើតុគាត់ហើយដាក់ក្រឡកែវមួយនៅលើតុ។ គាត់បានដាក់គ្រាប់បាល់កូនហ្គោលជាច្រើនគ្រាប់រហូតដល់ពេញដាក់លែងកើត។
ហើយគាត់បានក្រលេកមើលទៅសិស្សគាត់ហើយសួរសិស្សគាត់ថាតើក្រឡកែវនោះពេញហើយនៅ? សិស្សគ្រប់គ្នាស្រែកឆ្លើយថាពេញហើយ។បន្ទាប់មកគ្រូបង្រៀនបានចាក់គ្រួសតូចៗជាច្រើនចូលក្នុងក្រឡកែវដដែល។ គ្រួសតូចៗទាំងនោះត្រូវបានចាក់ចូលទៅបំពេញចន្លោះប្រហោងទាំងអស់រវាងគ្រាប់បាល់កូនហ្គោលទាំងអស់ដែលនៅក្នុងក្រឡកែវ។
គាត់បានសួរសិស្សថាតើក្រឡកែវនោះពេញហើយនៅ? ជាថ្មីម្តងទៀត សិស្សគ្រប់គ្នាស្រែកឆ្លើយថាពេញហើយ។ម្តងនេះគ្រូបង្រៀនបានយកថង់ខ្សាច់ចាក់ខ្សាច់ចូលទៅក្នុងក្រឡកែវដដែលនោះវិញម្តង។
គ្រាប់ខ្សាច់ល្អិតតូចៗទាំងនោះត្រូវបានចាក់ចូលទៅបំពេញចន្លោះប្រហោងទាំងអស់របស់គ្រាប់បាល់កូនហ្គោលនិងគ្រួសតូចៗទាំងអស់ដែលនៅក្នុងក្រឡកែវ។គាត់បានសួរសិស្សថាតើក្រឡកែវនោះពេញហើយនៅ? ជាថ្មីម្តងទៀត សិស្សគ្រប់គ្នាស្រែកឆ្លើយថាពេញហើយ។នៅទីបំផុតគ្រូបង្រៀនបានទាញស្រាបៀរពីរដបពីក្រោមតុរបស់គាត់ហើយចាក់ទាំងអស់ចូលក្នុងក្រឡកែវនោះដើម្បីបំពេញចន្លោះទំនេររវាងគ្រាប់បាល់កូនហ្គោល គ្រួសតូចៗ និងខ្សាច់ល្អិតតូចៗ។
ឥឡូវនេះសិស្សទាំងអស់ចាប់ផ្តើមសើចខ្លាំងៗ ហើយឆ្ងល់ថាតើគ្រូបង្រៀនចង់បង្ហាញពន្យល់ពីអី?គ្រូបង្រៀនរង់ចាំរហូតទាល់តែសិស្សទាំងអស់នោះឈប់សើចហើយស្ងាត់ជ្រាប។ ហើយគាត់ក៏ចាប់ផ្តើមនិយាយទៅកាន់សិស្សទាំងនោះ "ខ្ញុំចង់ឱ្យអ្នកយល់ថាក្រឡកែវនេះតំណាងឱ្យជីវិតរបស់អ្នកទាំងអស់គ្នា" ។
គ្រាប់បាល់កូនហ្គោលតំណាងឱ្យរឿងអតិភាពសំខាន់ៗរបស់អ្នកទាំងអស់គ្នាដូចជាក្រុមគ្រួសារ ប្តីប្រពន្ធ កូន ៗ សុខភាព មិត្តភក្តិ របស់អ្នក។ ពីព្រោះប្រសិនបើថ្ងៃណាមួយអ្នកទាំងអស់គ្នាត្រូវបាត់បង់អ្វីៗទាំងអស់នៅក្នុងជីវិតអ្នកទាំងអស់គ្នានោះ យ៉ាង់ហោចណាស់ ពួកគេក៏ជាមនុស្សមួយក្រុមដែលតែងតែនៅជិតនិងផ្តល់កំលាំងចិត្តអោយអ្នកទាំងអស់គ្នា ហើយនោះជីវិតអ្នកទាំងអស់គ្នានឹងនៅតែពេញលេញដដែល។
ដូច្នោះហើយ ចូរអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ជាមួយពួកគេ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ជីវិតអ្នកទាំងអស់គ្នាក៏មិនរលាយដែរ ខណះណាអ្នកទាំងអស់គ្នានៅមានក្រុមគ្រួសារ ប្តីប្រពន្ធ កូន ៗ សុខភាពល្អ និងមិត្តភក្តិល្អ ។គ្រួសតូចៗនេះតំណាងឱ្យរឿងផ្សេងទៀតនៅក្នុងជីវិតដែលមានសារៈសំខាន់ទីពីរបន្ទាប់ពីគ្រាប់បាល់កូនហ្គោល ដូចជាការដែលមានការងារ មានផ្ទះ រថយន្ត និងប្រាក់កាក់។ល។
ហើយខ្សាច់ល្អិតតូចគឺជារឿងអ្វីតូចៗផ្សេងៗទៀតដែលអ្នកទាំងអស់គ្នាកំពុងប្រឈមមុខ និងកំពុងធ្វើពួកវា។ ប្រសិនបើអ្នកទាំងអស់គ្នាដាក់ខ្សាច់ចូលក្នុងក្រឡកែវមុននោះអ្នកទាំងអស់គ្នានិងមិនមានកន្លែងសម្រាប់ដាក់គ្រាប់កូនហ្គោល និងគ្រួសតូចៗនោះទេ។ដូចគ្នានឹងជីវិត។ ប្រសិនបើអ្នកទាំងអស់គ្នាចំណាយពេលវេលានិងថាមពលរបស់អ្នកលើរឿងអ្វីតូចៗផ្សេងៗនោះ អ្នកទាំងអស់គ្នានឹងមិនមានពេលសម្រាប់អ្វីដែលសំខាន់បំផុតក្នុងជីវិតអ្នកទាំងអស់គ្នានោះទេ។
ដូច្នោះហើយ ចូរយកចិត្តទុកដាក់ចំពោះរឿងសំខាន់ៗនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នា។ សូមរីករាយជាមួយពេលវេលាជាមួយគ្រួសារ ទៅញុំអាហារពេលល្ងាចជាមួយប្តីឬប្រពន្ធរបស់អ្នកទាំងអស់គ្នាលេងហ្គេមជាមួយកូន ៗ របស់អ្នកទាំងអស់គ្នា។
ពេលខ្លះ ចូរធ្វើខ្លួនអោយទំនេរសំរាប់ការងារខ្លះដូចជាការងារបោសជូតសំអាតជួសជុលនៅក្នុងផ្ទះ ឬក៏ទៅផ្សារទិញម្ហូបយកមកធ្វើនៅផ្ទះ ឬក៏បបួលមិត្តភក្ត័ទៅលេងកីឡា ។ល។ សរុបសេចក្តីមក អ្នកទាំងអស់គ្នាត្រូវចេះថែរក្សាគ្រាប់បាល់កូនហ្គោលអោយបានល្អនិងជាចំបងបំផុត ដែលេវាជាអ្វីដែលពិតជាសំខាន់បំផុតក្នុងជីវិតរបស់អ្នកទាំងអស់គ្នា។
អ្វីក្រៅពីនេះគឺគ្រាន់តែជាគ្រួសតូចៗនិងខ្សាច់ល្អិតៗ ដែលបាត់ហើយអាចរកបានថ្មីយកមកជំនួសវិញបានទេ។មុនពេលគ្រូបង្រៀនចាកចេញទៅ មានសិស្សម្នាក់ស្រែកសួរគ្រូបង្រៀនថា "លោកគ្រូ! ចុះស្រាបៀរនោះតំណាងអោយអ្វីទៅ? "។គ្រូបង្រៀនញញឹមហើយនិយាយថា "ខ្ញុំរីករាយណាស់ដែលឯងបានសួរសំណួរនេះ ស្រាបៀរនេះគ្រាន់តែបង្ហាញអ្នកទាំងអស់គ្នាថាទោះបីជាជីវិតរបស់អ្នកពេញបរិបូរណ៍ ឬក៏ពិបាកយ៉ាងណាក៏ដោយក៏ត្រួវតែមានពេលសម្រាប់ផឹកស្រាបៀរជាមួយមិត្តភក្តិដែរ" ។

Comments
Post a Comment